សៀមរាប៖ សម្រាប់អ្នកដែលនិយមឡើងភ្នំ ឬធ្វើដំណើរកម្សាន្តបែបធម្មជាតិ ភ្នំក្រោមសៀមរាប គឺជាកន្លែងដ៏សាកសមបំផុត ដែលមិនគួរមើលរំលង។ ប្រសិនបើ លោកអ្នកមានដំណើរកម្សាន្តទៅខេត្តសៀមរាប កុំហួសភ្លេចទៅគយគន់សម្រស់ភ្នំក្រោម ដែលមានចម្ងាយត្រឹមតែ ១២គីឡូម៉ែត្រពីក្រុងសៀមរាប។ ភ្ញៀវទេសចរ ភាគច្រើននិយមឡើងភ្នំក្រោម ដើម្បីគយគន់ទេសភាពខេត្តសៀមរាប និងមើលថ្ងៃលិច និងអាំងសាច់ញ៉ាំ ជាលក្ខណៈក្រុមគ្រួសារ ឬគូរស្នេហ៍និងមិត្ដភក្តិជាដើម្បី
ឡើងដល់កំពូលភ្នំក្រោមភ្លាម អ្នកនឹងឃើញផ្ទះរបស់ប្រជាជន និងទិដ្ឋភាពវាលស្រែលាតសន្ធឹងដាច់កន្ទុយភ្នែក។ លោកអ្នក អាចសម្រាកស្រូបខ្យល់អាកាសដ៏បរិសុទ្ធ បន្ធូរអារម្មណ៍ ជាមួយនឹងទេសភាពវាលស្រែ និងផ្ទៃទឹកលើវាលស្រែវែងសន្ធឹង។ ភ្នំក្រោមសៀមរាប មិនមែនត្រឹមតែជាកូនភ្នំតូចមួយនោះទេ ពោលគឺមានវត្តអារាមចំណាស់ៗជាច្រើនជាប់នឹងជើងភ្នំ ដែលភ្ញៀវទេសចរ អាចចូលទៅទស្សនា និងបួសសួងសុំសេចក្ដីសុខ៕
Comments
Post a Comment